លោកស្រី Kamala Harris អាយុ 60 ឆ្នាំកំពុងចុះចេញពីតំណែងពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក

លោកស្រី Kamala Harris អាយុ 60 ឆ្នាំកំពុងចុះចេញពីតំណែងពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក គណបក្សប្រជាធិបតេយ្យ គាត់នឹងក្លាយជាពលរដ្ឋធម្មតាជាលើកដំបូងចាប់តាំងពីគាត់បានជាប់ឆ្នោតជាអយ្យការប្រចាំតំបន់នៃទីក្រុង San Francisco ក្នុងឆ្នាំ ២០០៣ មន្ត្រីគណបក្សក៏ចង់ឲ្យលោកស្រី Harris បន្តតួនាទីសកម្មភាពនេះទៀតដែរ ប៉ុន្តែគណបក្សនេះក៏ត្រូវបន្តដំណើរចេញពីសម័យលោក Biden យ៉ាងឆាប់រហ័ស។

តើអនាគតចាប់ពីពេលនេះតទៅ មានអ្វីបន្តសម្រាប់ Harris?

កាសែត New York Times ព្យាករណ៍អំពីមធ្យោបាយចំនួន6សម្រាប់ Harris ៖

1.អត់ធ្មត់ ហើយបន្តដំណើរឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ 2028

វិធីសាស្រ្តនេះប្រហែលជាមានភាគរយតិចណាស់ ដោយសារតែអតីតកាល គណបក្សប្រជាធិបតេយ្យមិនសូវចាប់អារម្មណ៍អោយបេក្ខជនឈរឈ្មោះប្រធានាធិបតីដែលចាញ់ម្តងហើយឈរឈ្មោះម្តងទៀតទេ  ដូចជាលោកស្រី Hillary Clinton ដែលចាញ់ Trump ក្នុងឆ្នាំ 2016  ខណៈដែល John Carey បានចាញ់ការបោះឆ្នោតដែរ លោកបានត្រឡប់មកជាសមាជិកព្រឹទ្ធសភាវិញ ហើយក្រោយមកបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស។

ហើយក៏ពិបាកក្នុងការមើលឃើញថាហេតុផលដែលអោយអ្នកក្នុងប្រជាធិបតេយ្យគាំទ្រ Harris ម្តងទៀតបន្ទាប់ពី Trump បានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល  ហើយ Harris ផ្ទាល់បានក្លាយជាអ្នកតំណាងរបស់គណបក្សភ្លាមៗដោយមិននឹកស្មានដល់ ដោយសារតែប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែង។

ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពរបស់ Harris មិនអាចត្រូវបានគេបដិសេធភ្លាមៗដែរដោយសារតែ Harris មានសិទ្ធិចូលទៅកាន់បណ្តាញម្ចាស់ជំនួយដ៏ធំបំផុតរបស់គណបក្ស ហើយប្រសិនបើរដ្ឋាភិបាល Trump 2.0 មានបញ្ហាធំ?

 2.ត្រឡប់ទៅជាអ្នកនយោបាយវិញក្នុងតួនាទីតូចជាងមុន

រដ្ឋកាលីហ្វ័រញ៉ានឹងមានការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋនៅឆ្នាំ 2026 ហើយអាចដំណើរការឈរឈ្មោះដោយមិនកំណត់បក្ស ប៉ុន្តែលោកស្រី Harris នឹងត្រូវធ្វើយុទ្ធនាការប្រកួតប្រជែងនឹងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យផ្សេងទៀតដែលកំពុងឈរឈ្មោះការរួចហើយ ដែលក្នុងអតីតកាល មានករណីរបស់លោក Richard Nixon ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ 1960 និង2ឆ្នាំក្រោយមក នៅតែចាញ់ក្នុងការបោះឆ្នោតអភិបាលក្រុង ប៉ុន្តែ6ឆ្នាំក្រោយមក Nixon បានឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយបានឈ្នះចូលសេតវិមាន ចំពោះឱកាសនៃការវិលមកឈរឈ្មោះជាសមាជិកព្រឹទ្ធសភាវិញគឺមានកម្រិតទាបណាស់ ដោយសារតែរដ្ឋកាលីហ្វ័រញ៉ានៅតែមានសមាជិកព្រឹទ្ធសភាពីររូបនៅក្នុងការិយាល័យ ហើយមិនមានសញ្ញាថាពួកគេដកខ្លួននៅពេលណានោះទេ។

3.ឆ្ពោះទៅរកវិស័យឯកជន

មនុស្សជាច្រើននៅក្នុងវិស័យធុរកិច្ចទាំងនៅវ៉ាស៊ីនតោន និងកាលីហ្វ័រញ៉ា ពួកគេអាចនឹងរីករាយប្រសិនបើ Harris មកធ្វើការជាមួយពួកគេនៅក្រុមហ៊ុនច្បាប់ ឬក្រុមហ៊ុនសម្របសម្រួលផ្លូវច្បាប់ ដោយសារតែអតីតកាល អ្នកនយោបាយដែលបានចូលនិវត្តន៍ ឬបរាជ័យក្នុងការបោះឆ្នោត ប៉ុន្តែស្គាល់មនុស្សជាច្រើនកាលនៅក្នុងរដ្ឋាភិបាល និងយន្តការផ្សេងៗ ជារឿយៗគេត្រូវការណាស់ហើយចាត់ទុកថាជាអាជីពមួយដែលរកចំណូលបានយ៉ាងពេញចិត្ត ប៉ុន្តែ Harris ប្រហែលជាមិនជ្រើសរើសផ្លូវនេះទេ ប្រសិនបើគាត់មានគម្រោងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត។

4.ប្រែក្លាយខ្លួនអ្នកទៅជាសង្គមស៊ីវិល ឬជាអ្នកបណ្តុះគំនិត

ក្នុងអំឡុងពេលដែលរដ្ឋាភិបាលជាកម្មសិទ្ធិរបស់គណបក្សសាធារណរដ្ឋ អ្នកក្នុងបក្សប្រជាធិបតេយ្យទាំងអស់ ឬបេក្ខជនដែលមានសក្តានុពលរបស់គណបក្ស ទៅជួយក្នុងមជ្ឈមណ្ឌលសម្រាប់វឌ្ឍនភាពអាមេរិក មានទីតាំងនៅក្នុងក្រុង DC ប៉ុន្តែស្ថាប័ននេះអាចតូចពេក ប្រសិនបើ Harris នៅតែចង់ឈរឈ្មោះជាប្រធានាធិបតី លុះត្រាតែ នាងបង្កើតស្ថាប័នថ្មីមួយដោយខ្លួនឯង ប៉ុន្តែត្រូវអាចជាការងារលំបាកមួយព្រោះវាទាមទារការរៃអង្គាសប្រាក់ច្រើន ហើយម្ចាស់ជំនួយដល់ប្រជាធិបតេយ្យនៅមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោតរបស់គាត់កន្លងទៅ។

ជាងនេះទៅទៀត មុនពេលលោកស្រី Harris ចាប់ផ្តើមដើរលើវិថីការងាររបស់សង្គមស៊ីវិលដំបូងនាងត្រូវតែសម្រេចចិត្តថាតើនាងនឹងជំរុញអ្វី យុទ្ធនាការរបស់លោកស្រីគឺផ្អែកលើការលើកកម្ពស់គោលនយោបាយរបស់រដ្ឋបាលលោក Biden។

5.សរសេរសៀវភៅ

Harris ប្រហែលជាមានស្ថាប័នបោះពុម្ពជាច្រើនកំពុងរង់ចាំគាត់រួចហើយដើម្បីឱ្យនាងចែករំលែកប្រវត្តិ និងបទពិសោធន៍របស់នាងនៅក្នុងរដ្ឋបាល Biden និងការប្រយុទ្ធប្រឆាំងនឹង Trump  នៅពេលដែលលោកស្រី Hilary Clinton ចាញ់ការបោះឆ្នោត Harris បានសរសេរសៀវភៅ “What Happened” ខណៈពេលដែល Al Gore ងាកទៅរកការងារបរិស្ថាន ហើយបានបង្កើតភាពយន្តឯកសារដ៏ល្បីល្បាញ “An inconvenient Truth” ។

 6.ងាកមកមើលថែទាំខ្លួនឯងសិន

Harris បាននិយាយនៅថ្ងៃទី ២៧ ខែតុលា នៅហាងលក់សៀវភៅក្នុងរដ្ឋ Pennsylvania ដូច្នេះ “ខ្ញុំចង់ឡើងទម្ងន់ នៅពេលដែលការបោះឆ្នោតចប់ ឥឡូវនេះខ្ញុំធ្វើការធ្ងន់បានធ្វើខ្លួនខ្ញុំសល់តែឆ្អឹងហើយ»

Harris អាចដើរតាមគន្លងរបស់ Hilary ក្នុងរឿងនេះ ព្រោះប៉ុន្មានថ្ងៃក្រោយចាញ់ឆ្នោតលោក Trump  គេឃើញ Hilary ដើរលេងក្បែរផ្ទះរបស់នាងនៅ Chappaqua ក្នុងទីក្រុងញូវយ៉ក ហើយលោកឃ្លីនតុន Bill Clinton ស្វាមីរបស់នាងបានបង្ហោះរូបភាពនោះ រហូតដល់មានការចែករំលែកល្បីពេញបណ្តាញសង្គម។

—————

អត្ថបទ៖ សេនាមេឃ

រូបភាព៖ រ៉យទ័រ

អត្ថបទដែលជាប់ទាក់ទង