Breaking news: ឃាត់ខ្លួនជនជាតិចិន ២នាក់ ពីបទ ចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់
Breaking news: ឃាត់ខ្លួនជនជាតិចិន ២នាក់ ពីបទ ចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្ដមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួល ដឹកនាំការិយាល័យ បានបើកការស្រាវជ្រាវ ជិត២សប្តាហ៍ រហូតកំណត់មុខសញ្ញា និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ជនជាតិចិន ដែលប្រព្រឹត្តចាប់បទល្មើស ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៦.៤០០ ដុល្លារអាមេរិក និង ទូរសព្ទ័ដៃម៉ាក Iphone 13 ប្រព្រឹត្តនៅចំណុច ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជូនខ្លួនជនសង្ស័យ ពីរនាក់ ដែលជាជនជាចិន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ពីបទប្រព្រិឹត្តបទល្មើស ចាប់បង្ខាំងមនុស្ស ដើម្បី ជំរិតទារប្រាក់ ចំនួន ៦.៤០០ ដុល្លាអាមេរិក។
ករណីចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់នេះ បង្កឡើងដោយជនសង្ស័យ ចំនួន ៣ នាក់ ជនជាតិចិន ជិះរថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ ប្រដាប់ដោយអាវុធខ្លី មិនស្គាល់ម៉ាក ចំនួន ២ ដើម ផងដែរ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបាន ២ នាក់ បញ្ជូនទៅកាន់តុលាកា ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។