កីឡាករ សុខ ធី ក្លាយជាម្ចាស់ពាននៃការប្រកួត ម៉ា រ៉ា តុង អន្តរជាតិលើកដំបូងក្រោយមករួមរស់ជាមួយ ក្លិប ប្រដាល់ គុនខ្មែរ អន្តរជាតិ (KKIF)

កីឡាករ សុខ ធី ក្លាយជាម្ចាស់ពាននៃការប្រកួត ម៉ា រ៉ា តុង អន្តរជាតិលើកដំបូងក្រោយមករួមរស់ជាមួយ ក្លិប ប្រដាល់ គុនខ្មែរ អន្តរជាតិ (KKIF)

កីឡាករ សុខ ធី ដែល ទើប វិលត្រឡប់ មកពី ប្រទេស ថៃ ដើម្បី មក រួមរស់ ជាមួយ ក្លិប ប្រដាល់ គុន ខ្មែរ អន្តរជាតិ (KKIF) នៅលើ ទឹកដី កំណើត វិញ នោះ បាន ក្លាយជា ម្ចាស់ ពាន នៃ ការប្រកួត ម៉ា រ៉ា តុង អន្តរជាតិ បន្ទាប់ពី រូបគេ បាន យកឈ្នះ កីឡាករ រុស្ស៊ី និង ប្រេ ស៊ី ល នៅលើ សង្វៀន ថោ ន នៅរសៀលថ្ងៃទី២២ ខែតុលានេះ ។

ទន្ទឹមការឈ្នះពានលើកដំបូង អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរខ្លះបានសម្តែងការគាំទ្រ ចំពោះក្បាច់ប្រកួតរបស់សុខ ធី រីឯអ្នកខ្លះទៀតហាក់មិនពេញចិត្តទម្រង់វាយរបស់សុខ ធី។

សម្រាប់ ការប្រកួត ម៉ា រ៉ា តុង ដណ្តើមពាន ទម្ងន់ ៦០ គីឡូក្រាម ក្នុង កម្មវិធី THE RISE OF AVARTAR KUN KHMER កាលពី ថ្ងៃទី២២ ខែតុលា នេះ កីឡាករសុខ ធី បាន យកឈ្នះ កីឡាករ រុស្ស៊ី Mazoriev Sharif ទាំង លំបាក ជាមួយ ការផ្តល់ ពិន្ទុ ឱ្យ ឈ្នះ ឯកច្ឆន្ទ ពី ចៅក្រម ទាំង ៥ នាក់ ផ្ទុយពីកីឡាករ ប្រេ ស៊ី ល កំពុង ហាត់ ប្រដាល់ នៅ កម្ពុជា Alexsandro បាន ម៉ាត់ ឱ្យ ម្ចាស់ ខ្សែក្រវាត់ WBC របស់ អុីតាលីឱ្យ សន្លប់ ធំ នៅត្រឹម ទឹក ទី ២ បន្ទាប់ពី វ៉ៃ ឱ្យ រាប់ ១ លើក នៅ ចុង ទឹក ទី ១ ។

ជាមួយ ជ័យជម្នះ របស់កីឡាករទាំងពីរនៅក្នុង ការប្រកួត ជម្រុះ ជុំ ទី ១ នេះ សុខ ធី និង Alexsandro ដឹកដៃគ្នាឡើងទៅ ជួបគ្នា នៅ វគ្គ ផ្តាច់ព្រ័ត្រ ខណៈសុខ ធី បាន អះអាង មុន ការប្រកួត ថា រូបគេ មាន ក្បាច់ ដើម្បី យកឈ្នះ Alexsandro ដែរនោះ ។ តាមរយៈ ការប្រកួត ជាក់ស្តែង នៅ វគ្គ ផ្តាច់ព្រ័ត្រ នោះ Alexsandro បាន ព្យាយាម វាយ សម្រុក ទៅលើ សុខ ធី ភ្លាមៗ ដែល ធ្វើឱ្យ សុខ ធី មានការ ពិបាក នៅ ដើម ទឹក ទី ១ ផងដែរ ប៉ុន្តែ ជា បន្ត បន្ទាប់មកទៀត សុខ ធី បាន ព្យាយាម វាយ តាមក្បាច់ និង កាច់ Alexsandro ឱ្យ ដួល នៅពេល កីឡាករ ប្រេ ស៊ី ល ម្នាក់នេះ ព្យាយាម វាយ សម្រុក និង ចូលចាប់ ដើម្បី វាយ កែង ។

បន្ថែម លើ នេះ សុខ ធី បាន ព្យាយាម វាយឆ្មក់ ដោយ កណ្តាប់ដៃ កែង ទាត់ និង ជង្គង់ ទៅលើ Alexsandro មួយៗ តែ ចូល គោលដៅ ពេញៗ ដើម្បី រក្សា ការ មានប្រៀប និង ទទួលបាន ជ័យជម្នះ ដោយ មិន ឯកច្ឆន្ទ ៤-១ ដើម្បី ក្លាយជា ម្ចាស់ ពាន ហើយ នេះ ក៏ ជា ពាន ទី ១ ដែល សុខ ធី បាន នាំចូល ទៅកាន់ ក្លិប KKIF របស់លោក ស្រី ចាន់ថន ផងដែរ ។ ជាមួយ ជ័យជម្នះ នេះ កា កា ក៏ ទទួលបាន ឱកាស ប្រកួត ដណ្តើម ខ្សែក្រវាត់ ក្នុង ព្រឹត្តិការណ៍ ធំ ដែល រៀបចំ ដោយ សង្វៀន ថោ ន នាពេលខាងមុខ ដែរ ។

ក្រោយការប្រកួតរបស់សុខធីអ្នកលេងហ្វេសបុកខ្លះលើកឡើងថា ទម្រង់វាយល្អ ចេញមួយៗច្បាស់ធ្ងន់ បច្ចេកទេសល្អ ក្បាច់ស្អាត ប៉ុន្តែសុខធី គួរបង្កើនការបុកផ្តាច់បន្ថែមទៀត។ រីឯអ្នកខ្លះទៀតលើកឡើងថា សុខធីប្អូនវ៉ៃតាមបច្ចេកទេសល្អណាស់អត់ចេះកញ្ជ្រោលអត់ចេះលោតមួយបានល្អបងគាំទ្រហ្វេនគុនខ្មែរ។ ដោយឡែកកីឡាករ សុខ ធី ហៅកាកា បាននិយាយថា ខ្លួនហ្នឹងមិនវា..យសម្រុក រឺដើរបុ..កដូចតាមការចង់បានរបស់បងប្អូននោះទេ ក្រោមហេតុផលថា អាជីពជាអ្នកប្រដាល់ត្រូវមើលថែខ្លួនឯង បើប៉ះអ្នកថយ រូបគេប្រើយុទ្ធសាស្ត្របុ…ក បើប៉ះអ្នកវា ..យបុ…ក ខ្លួននឹងថយវិញម្ដង។ សុខ ធី មិនបារម្ភរឿងធ្លាក់ប្រជាប្រិយភាពនោះទេ ពោលគឺនៅរក្សាទម្រង់វា…យបែបនេះដដែល៕

 

 

អត្ថបទដែលជាប់ទាក់ទង