យុវជនម្នាក់ ជាអ្នកដឹកអាហារតាមអនឡាញម្នាក់ ត្រូវរថយន្តស៊េរីទំនើបរបស់ជនជាតិចិន បុកហើយរត់គេចខ្លួន”

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

រាជធានីភ្នំពេញ ។

យុវជនម្នាក់ជាអ្នកដឹកអាហារអនឡាញក្រុមហ៊ុន Nham24 ត្រូវរថយន្តវាគ្រឿងបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតម៉ូតូមួយកំណត់ផ្នែកខាងមុខ ។

មុនពេលកើតហេតុ គេឃើញយុវជន ដឹកជញ្ជូនអនឡាញម្នាក់ ជិះម៉ូតូឌ្រីមសង់ ស្របទិសជាមួយរថយន្ត Mercedes Maybach ពាក់ស្លាកលេខភ្នំពេញ 2BV-9580 បេីកបរដោយបុរសបរទេសជនជាតិចិនម្នាក់ សុខៗស្រាប់តែរថយន្តបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវម៉ូតូជិះទៅបុកផ្ទប់ពីចំហៀងកង់មុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតម៉ូតូ មួយកំណាត់មុខ និងរបួសចុកឆ្អល់ តែម្នាក់ឯង រីឯរថយន្តបង្ករបានបេីករត់មកដល់ ចំណុចជិតអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្លូវព្រះនរោត្តម ត្រូវបានអ្នកឃេីញហេតុការណ៍ជួយតាមឃាត់បាន និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ។

សមត្ថកិច្ចបានមកដល់ត្រួតពិនិត្យ និងទុកពេលវេលាឲ្យភាគីទាំងពីរ ចរចា និងសម្របសម្រួល ដោយភាគីខាងរថយន្តហៅតំណាងមកជួយបកប្រែ រួចសងសំណង១០០$(មួយរយដុល្លា)ទៅឲ្យខាងភាគីម៉ូតូដេីម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង