ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញឱសថក្លែងក្លាយ ចំនួន ៦មុខ នៅទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញឱសថក្លែងក្លាយ ចំនួន ៦មុខ នៅទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។ ឱសថក្លែងក្លាយ ៦មុខនោះ រួមមាន៖ ១-NUTRIENT CALCIUM Tablet ២. NUTRIENT CALCIUM Capsule ៣. NUTRIENT ANTACID Tablets ៤. SYMPTOMS ៥. CONSTIPAION និង ៦.ថ្នាំបន្តក់ភ្នែក EYE PLUS។

ក្រសួងសុខាភិបាល បានចាត់វិធានការ និងការណែនាំ ៣ចំណុច រួមមាន៖ ១.បានបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ២. សូមសាធារណជន បញ្ឈប់ការទិញឱសថនេះ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Tik Tok, Telegram និង YouTube ព្រោះឱសថ និងផលិតផលទាំងនេះ ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។ ៣. ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជន រកទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជិកាពីក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរង ស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង